រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "www.k-speandak.com.kh" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ព័ត៌មានលំអិត ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូសណ្តោងរម៉ក…

ចេញផ្សាយថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី.ក្មេងចាស់ចំនួន០៦នាក់បានរងរបួសធ្ង.ន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងរថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉កនៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ (ផ្លូវទៅភ្នំសំពៅ)ស្ថិតក្នុងភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

ប្រភពពីពលរដ្ឋបានអោយដឹងថា ករណីគ្រោះចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉កដែលមានផ្លាកលេខ បាត់ដំបង1C-7405 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាមនុស្សស្រីក្មេងចាស់ចំនួន០៥នាក់ផ្សេងទៀត ទិសដៅពីលិចទៅកើត ចំណែករថយន្តម៉ាក PRIUS ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AR-6811 បើកបរដោយបុរសម្នាក់ លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកពីក្រោយរ៉ឺម៉ក បណ្តាលអោយមនុស្ស០៥នាក់របួសធ្ង.ន់ និងម្នាក់ស្រាលរួចរថយន្តបន្តបើករត់គេចជាច្រើនគីឡូម៉ែត្រ ទើបចតរថយន្តទុកចោល។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកជញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធីច្បាប់។