រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "www.k-speandak.com.kh" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រា.បនិងឃា.ត់ខ្លួនជនសង្ស័យចំនួន០២នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីគ្រឿងញៀ.ន

ចេញផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥

 

កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៣០នាទី កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយ លោក អនុសេនីយ៍ឯក គិត ប៊ុនធឿន មេបញ្ជាការរង មូលដ្ឋានស្រុកភ្នំស្រួចបានធ្វើការបង្ក្រាបនិងឃា.ត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀ.ន ស្ថិតនៅចំណុចតាមផ្លូវលំភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទី១៖ ឈ្មោះ ឈឹម លាន់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ដោយចាប់យកវត្ថុតាងបានរួមមាន៖ម្សៅសរក្រាមសង្ស័យថាសារធាតុញៀ.នចំនួន ០៧កញ្ចប់(ទម្ងន់១.៧៣ក្រាម) ម៉ូតូចំនួន០១គ្រឿង ទូរស្ទ័ពចំនួន០១គ្រឿង ដែកឆាបចំនួន០១ដើម កាំ.បិទចុងស្រួចចំនួន០១ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀ.នមួយចំនួនទៀត។

រីឯជនសង្ស័យទី២៖ ឈ្មោះ អ៊ុយ សាវុធ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំ យាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងមន្ទីស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោក វរសេនីយ៍ត្រី សេន ទូច បានធ្វើការបង្ក្រាបនិងឃា.ត់ខ្លួន នៅចំណុចមុខផ្ទះ ភូមិ វាលធំ ឃុំយាយម៉ៅពេជ្រនិល  ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១០:២០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។ដោយចាប់យកវត្ថុតាងបានរួមមាន៖ ម្សៅសរក្រាមសង្ស័យថាសារធាតុញៀ.នចំនួន៩៣កញ្ចប់(ទម្ងន់២៣.៤ក្រាម) និងទូរស្ទ័ពចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕