រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "www.k-speandak.com.kh" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចេញផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥   ករណីគ្រោះថ្នាក់ចរាចរណ៍បុករះនៅបណ្ដោយផ្លូវព្រះនរោតម្ដ មុខក្រសួងមហាផ្ទៃ អ្នកបើករថយន្ដបង្កមានឈ្មោះ ហ៊ុន ហេង មានតួនាទីជា នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ រៀន សុនឿន ភេទប្រុស មានអាយុ៤៩ឆ្នាំ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ហ៊ុន ហេង ដែលជាអ្នកបើករថយន្ដបង្ក បន្ទាប់ពីបង្កហេតុត្រូវបានកម្លាំងនគរបាលចខណ្ឌចំការមន ឃាត់ខ្លួនបានភ្លាមៗ និងបញ្ជូនបន្តឲ្យកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត។ សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍បុករះនេះ បានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ ព្រះនរោត្តម ខាងមុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងករណីបុករះនេះ បណ្ដាលឲ្យបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់បាត់បង់ជីវិត និងខូចខាតម៉ូតូ១គ្រឿង កង់បីឥណ្ឌា ២គ្រឿង និងរថយន្តព្រុស១គ្រឿង និងអ្នករងរបួសផ្សេងទៀត។ ទោះបីយ៉ាងណា ករណីនេះមន្ត្រីនគរបាលនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការផ្ដើមឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយទេ៕

Read More

ស្លា.ប់២នាក់​ និងរបួស១៤នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវព្រលានយន្តហោះសៀមរាបអង្គរ.!

ចេញផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥   សៀមរាប៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានបាត់បង់ជីវិត ខណៈ១៤នាក់ផ្សេងទៀតកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់រថយន្ត២គ្រឿង និងរ៉ឺម៉កមួយគ្រឿងបុកគ្នាពេញទំហឹង នៅរសៀថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ លើផ្លូវព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ស្ថិតក្នុងភូមិដំរីកូន ឃុំ ពពេល ស្រុកសូទ្រនិគម ។ យោងតាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចដែលបានចុះទៅអន្តរាគមន៍ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ គឺរវាងរថយន្តម៉ាកលុចសុីស RX 300 ពាក់ស្លាកលេខភ្នំពេញ ២M-៨៩៥៣ បុកជាមួយរថយន្តម៉ាកហ្វដពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ២D-១៩៩៧ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ហើយបន្តទៅបុករ៉ឺម៉កមួយគ្រឿងទៀតបណ្ដាលឱ្យស្លាប់មនុស្ស២នាក់ ខណៈមនុស្ស១៤នាក់ផ្សេងទៀតត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ក្រោយកើតហេតុ កម្លាំងមន្ត្រីនគរបាលជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការសាកសួរព័ត៌មានបន្ថែមព្រមទាំងធ្វើការវាស់វែង និងសម្រួលការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ។ រីឯ សពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកអត្តសញ្ញាណ ដើម្បីផ្ដល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Read More

រថយន្ត Lexus LX570 បត់ឆ្លងស្តុបខៀវ ជ្រុលទៅបុករថយន្តTAKOMAបើកបំពានស្តុបពេញទំហឹងរងការខូចខាតធ្ងន់ធ្ងរ

ចេញផ្សាយថ្ងៃច័ន្ទទី២៤ ខែកុម្ភះ ឆ្នាំ២០២៥   ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក TACOMAមួយគ្រឿងបោះពួយយ៉ាងលឿនទាំងបំពានស្តុបក៏ត្រូវរថយន្តម៉ាកLexus LX570បើកបរដោយបុរសម្នាក់បត់ឆ្លងស្តុបខៀវជ្រុលទៅបុកចំពីក្រោយផ្នែកចំហៀងខាងឆ្វេង បណ្តាលឲ្យដាច់ច់កង់ រងការខូចខាតសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងនាវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ ទី២៤ ខែកុម្ភះ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីកន្លែងកើតហេតុខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាក Lexus LX 570 ពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 20-3399 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម លុះពេលបើកមកដល់ចំណុចកើតហេតុបានបួងចង្កូតបត់ឆ្វេង ឆ្លងភ្លើងស្តុបខៀវឆ្ពោះទៅផ្លូវ៦០ម៉ែត្រវិញពេលខណះពេលកំពុងតែបត់ឆ្លងស្រាប់តែមានរថយន្តម៉ាក TACOMAពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BJ-2099 បើកបរដោយបុរសម្នាក់ចេញពីផ្លូវ៥០ម៉ែត្រខាងព្រែកហូ រួចបើកឆ្លងទាំងបំពានស្តុបក្នុងល្បឿនលឿន ក៏ត្រូវរថយន្ត LexusLX 570 បុកចំពីចំហៀងខាងឆ្វេងផ្នែកខាងក្រោយយ៉ាងពេញទំហឹងវិលជាច្រើនជុំបណ្តាលឲ្យដាច់កង់ម្ខាងរងការខូចខាតធ្ងន់ធ្ងរ ចំណែកឯរថយន្ត Lexus LX570វិញ ខូចខាតផ្នែងខាងមុខយ៉ាងដំណំ ភ្លាមនោះដែរភាគីម្ចាស់រថយន្តទាំងសង្ខារមិនបានរត់ទៅណានោះទេនៅកន្លែងកើតហេតុរង់ចាំការដោះស្រាយគ្នា។ បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចុះទៅដល់រួចឲ្យភាគីសងខាងសម្រួលគ្នាក្រោយពីសម្រួលគ្នាចប់ដោយភាគីម្ចាស់រថយន្ត TACOMAព្រមសងជាសំណងក្នុងថ្លៃការជួសជុលទៅលើរថយន្ត Lexus LX570ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង ៕

Read More