
បំបែកសំណុំរឿងឃាតកម្មនៅក្រុងអរិយក្សត្រ ៖ កម្លាំងអាវុធហត្ថខេត្តកណ្តាល ចាប់ខ្លួនជនសង្ស័យ២នាក់
ចេញផ្សាយថ្ងៃសុក្រទី២១ ខែកុម្ភះ ឆ្នាំ២០២៥ កណ្ដាល៖ កម្លាំងអាវុធហត្ថខេត្តកណ្តាលសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចុះស្រាវជ្រាវបំបែកសំណុំរឿងករណីឃាតកម្មនៅក្រុងអរិយក្សត្រ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅពន្ធនាគារខេត្តកណ្ដាល ។ លោកឧត្ដមសេនីយ៍ ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញអាវុធខេត្តកណ្តាល និងអាវុធហត្ថក្រុងអរិយក្សត្រ បានសហការជាមួយអាវុធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចុះស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសចំនួន ០២នាក់ (ស្រី០១) នៅគោលដៅពីរផ្សេងគ្នា។ លោកឧត្ដមសេនីយ៍ ត្រី សំ តុលា បានបញ្ជាក់ថា លើកទី១ ចាប់ខ្លួនជនត្រូវចោទឈ្មោះ ភក្តី ភេទស្រី អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នៅចំណុចសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លើកទី២ ចាប់ខ្លួនជនត្រូវចោទឈ្មោះ សុខប៊ី ភេទប្រុស…